Photo Credit: WCS Cambodia
ដើម្បីអានអត្ថបទនេះជាភាសាខ្មែរសូមចូលទៅកាន់នៅទីនេះ៖
Via figshare: https://doi.org/10.6084/m9.figshare.12146181.v1
សេចក្តីសង្ខេប
នៅភាគខាងជើងនៃប្រទេសកម្ពុជាសត្វព្រៃដែលទទួលការគំរាមកំហែងសត្វពាហនះ និងមនុស្សកំពុងត្រូវបានបំពុលដោយថ្នាំសម្លាប់សត្វល្អិតដែលបានដាក់ក្នុងត្រពាំងនៅតាមរដូវកាលនីមួយៗ។ ការដោះស្រាយដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងការអភិរក្សដ៏ សំខាន់នេះទាមទារឱ្យមានការយល់ដឹងអំពីកត្តាជំរុញអាកប្បកិរិយានៃការបំពុលនិងបរិបទសង្គម។ការសិក្សានេះត្រូវបានធ្វើឡើងក្នុងសហគមន៍ចំនួន10 ក្នុងតំបន់ការពារចំនួន02 ក្នុងគោលបំណងដើម្បីផ្តល់នូវការវាយតម្លៃជាជំហ៊ានដំបូង។
យើងបានប្រើប្រាស់ទ្រឹស្តីអំពីអាកប្បកិរិាយា (Theory of Planned Behaviour) ដើម្បីវាស់កត្តាកំណត់សង្គមចិត្តសាស្រ្តហើយយើងបានស្វែងយល់ដោយស៊ីជំរៅតាមរយៈការធ្វើបទសម្ភាសន៍និងការពិភាក្សាជាក្រុម។ អ្នកផ្តល់បទសំភាសន៍បានរាយការណ៍ថា “ថ្នាំកណ្ថៀ” រួមទាំង ថ្នាំសម្លាប់សត្វល្អិតប្រភេទ Carbamates ដែលមានកំលាំងខ្លាំង ត្រូវបានគេដាក់ដោយចេតនានៅតាមត្រពាំងដើម្បីចាប់សត្វព្រៃសម្រាប់ការប្រើប្រាស់។វិធីសាស្រ្តនេះត្រូវបានគេយល់ថាជាវិធីដែលប្រើកំលាំងតិចហើយទទូលបានប្រសិទ្ធភាពខ្ពស់ហើយការយល់ដឹងអំពីហានិភ័យសុខភាពមានលក្ខណះខុសៗគ្នា។ អ្នកដែលប្រើប្រាស់វិធីសាស្រ្តនេះភាគច្រើនជាបុរសនិងកុមារប៉ុន្តែវាមិនច្បាស់ទេថាតើការអនុវត្តនេះមានទំនាក់ទំនងទៅនឹងកត្តាអសន្តិសុខស្បៀងដែរឬទេ។ ប្រភេទសត្វព្រៃដែលរងការគំរាមកំហែងដែលត្រូវបានគេរាយការណ៍ថារងផលប៉ះពាល់រួមមានប្រភេទសត្វ ត្រយងយក្ស ឬ ឪលើក និងពពួកសត្វត្មាត។ជារួម បទដ្ឋានសង្គមមានលក្ខណៈអវិជ្ជមានយ៉ាងខ្លាំងចំពោះអាកប្បកិរិយានៃការបំពុលដោយ75%នៃអ្នកឆ្លើយសំណួរក្នុងការស្ទង់មតិយល់ថាវាជាបទដ្ឋានអវិជ្ជមានដោយសារវាប៉ះពាល់ដល់សុខភាពមនុស្សនិងសត្វគុណភាពបរិស្ថាននិងហានិភ័យនានានៃការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់។ដោយសារមូលហេតុនេះអាជ្ញាធមូលដ្ឋានបានធ្វើអន្តរាគមន៏នៅក្នុងភូមិចំនួនពាក់កណ្តាលនៃភូមិសរុបដែលយើងបា! នសិក្សា។ យើងស្នើរថា អន្តរាគមន៍នានានៅពេលអនាគតគួរតែបង្កើនការយល់ដឹងពីបទដ្ឋានអវិជ្ជមានដោយផ្តល់នូវយន្តការនានាដែលមិនបង្កជាទំនាស់ទៅកាន់សមាជិកសហគមន៍ឱ្យចូលរួមក្នុងការត្រួតពិនិត្យនិងការដាក់ទណ្ឌកម្មដូចជាការរាយការតាមរយៈទូរសព្ទទាន់ហេតុការណ៍ជាដើម។ការធ្វើអន្តរាគមន៍ទៅលើផ្នែកទីផ្សារក៏ទាមទាឱ្យមានផងដែរ ដើម្បីឲ្យមានការគ្រប់គ្រងចំពោះការរឹបបន្ទឹងលើការផ្គត់ផ្គង់ថ្នាំសំលាប់សត្វល្អិត។
Citation & Link to journal full text
De Lange, E., Milner-Gulland, E.J., Yim, V., Leng, C., Phann, S. & Keane, A. (In press). Using mixed methods to understand sensitive wildlife poisoning behaviours in northern Cambodia. Oryx.